របៀបធ្វើ ញាំត្រយ៉ូងចេក

របៀបធ្វើ ញាំត្រយ៉ូងចេក
------------
#គ្រឿងផ្សំ
- ត្រយ៉ូងចេក ១ ផ្លែ
- ក្រូចឆ្មា ១ ផ្លែ
- សាច់ជ្រូកបីជាន់ឬសាច់មាន់ ២៥០ ក្រាម
- សណ្តែកដីលីងរួច ១០០ ក្រាម
- អំបិល ១ ស្លាព្រាកាហ្វេ
- ស្ករស ២ ស្លាព្រាកាហ្វេ
- ប៊ីចេង ១ ស្លាព្រាកាហ្វេ
- ទឹកត្រី ១ ស្លាព្រាបាយ
- ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស
- ស្លឹកជីគ្រប់មុខ

១. ពុះត្រយ៉ូងចេកជាពីរ បន្ទាប់មកឆ្គៀលទ្រនង់វាចោលរួចយកចាំបិតមុខពីរហាន់ទទឹងស្តើងៗ បន្ទាប់មកដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា មួយសន្ទុះក្រោយមកធ្វើការច្របាច់យកចេញដាក់ចានធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកមិនខ្មៅ។
២. ដាក់ដាំទឹកស្ងោសាច់មាន់ ឬសាច់ជ្រូកឲ្យផុយ បន្ទាប់មកស្រង់សាច់ចេញ ប៉ុន្តែមិនត្រូវចាក់ទឹកដែលស្ងោនោះចោលទេ។
៣. បុកសណ្តែកដី,បេះស្លឹកជី,ហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗទុកមួយអន្លើ។
៤. ប្រើកូនចានមួយលាយទឹកស្ងោដែលបានទុកនោះជាមួយ និងអំបិល, សណ្តែកដីបុករួច,ស្ករស,ប៊ីចេង,ទឹកត្រីចូលកូរឲ្យសព្វរួចបន្ថែមខ្ទឹមក្រហមចាក់ចូលក្នុងត្រយ៉ូងចេករួចធ្វើការច្របល់វាឲ្យសព្វច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយ៉ូងចេកទន់ជាការស្រេច៕









Comments

  1. The History of Baccarat - febcasino
    When febcasino gambling is legal in the kadangpintar United States, many states have If you do not have 메리트카지노 a baccarat card to learn, then you won't win.

    ReplyDelete

Post a Comment